• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ


ផុសថ្ងៃ: 28-10-2024 | អ្នកអាន: 137 |

Share


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ
=============
នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយជរាពាធ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យ និងសោកសង្រេងក្រៃលែង ជាមួយលោកជំទាវ ជា សិរី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលត្រូវជាឪពុករបស់លោកជំទាវ។
មរណភាពរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបប្រកបដោយឆន្ទៈ មនសិការជាតិ ពោរពេញទៅដោយបទពិសោធន៍ខ្ពស់ ដែលបានតស៊ូគ្រប់ឧបសគ្គលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីចូលរួមចំណែកយ៉ាងសកម្មដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ដោយបានធ្វើការកែទម្រង់ និងលើកកម្ពស់វិស័យផែនការ ក៏ដូចជាវិស័យធនាគារ តាមរយៈការធ្វើទំនើបកម្ម និងរក្សាបាននូវស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុរហូតមកដល់សព្វថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់ទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៣


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យរួមគ្នាស្ថានភាពចំណុចប្រសព្វរវាងប្រឡាយនិងផ្លូវជាតិ និង ប្រឡាយនិងផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យរស្មីសោភ័ណ និងចែករង្វាន់សិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញដឹកនាំក្រុមការងារចូលរួមដាក់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង