• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានីយឧតុនិយមក្នុងខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងស្ថានីយរ៉ាដានៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល


ផុសថ្ងៃ: 29-10-2024 | អ្នកអាន: 85 |

Share


ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានីយឧតុនិយមក្នុងខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងស្ថានីយរ៉ាដានៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល
==============
ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យជាក់ស្តែងស្ថានភាពភូមិសាស្ត្រនៅតំបន់ក្បាលស្ទឹងព្រែកត្នោត ស្ថិតក្នុងស្រុកសំរោងទង និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ស្ថានីយឧតុនិយមក្នុងមូលដ្ឋានមន្ទីរធនធានទឺក និងឧតុនិយមខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងរ៉ាដាថ្មីក្នុងភូមិសាស្ត្រភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល។
សូមជម្រាបថា ការចុះពិនិត្យការងារនាឱកាសនេះមានការចូលរួមពីសំណាក់អ្នកជំនាញមកពីស្ថាប័នឧតុនិយមអន្តរជាតិប្រទេសបារាំង(MFI) ក្រុមទីប្រឹក្សាជាតិនិងអន្តរជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារគឺក្នុងគោលបំណងធ្វើការវាយតម្លៃរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងកែលម្អ ដើម្បីឈានទៅពង្រឹងនិងពង្រីកការងារជលសាស្រ្ត និងឧតុនិយម ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាននិងព្យាករណ៍របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (NWRMDC)៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពហុភាគីជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំទីស្នាក់ការកណ្តាល ក្នុងប្រទេសហ្វីលីពីន តាមប្រព័ន្ធវីដេអូ


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវាយតម្លៃគម្រោង WAT4CAM-Phase1 របស់ក្រុមបេសកកម្មនៃសហភាពអឺរ៉ុប


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ ក្រោមប្រធានបទ «ទឹកដើម្បីនិរន្តរភាពអនាគត»

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង