• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ ក្រោមប្រធានបទ «ទឹកដើម្បីនិរន្តរភាពអនាគត»


ផុសថ្ងៃ: 03-12-2024 | អ្នកអាន: 96 |

Share


 
 
នៅថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ ក្រោមប្រធានបទ «ទឹកដើម្បីនិរន្តរភាពអនាគត» និងជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “តើក្រសួងធនធានទឹក និងឧតុនិយម រួមចំណែកអ្វីខ្លះ ដើម្បីឱ្យយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ លើវិស័យទឹកស្អាតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ” នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
 
សូមជម្រាបថា សន្និសីទ និងពិព័រណ៍នេះរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្រោមកិច្ចសហការគ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដោយមានការគាំទ្រពីស្ថានទូតអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជាអូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRAD) និងសមាគមទឹកអូស្រ្តាលី ដែលមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ធនាគារពិភពលោក អង្គការចៃកា(JICA) និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យទឹកស្អាតជាតិ និងអន្តរជាតិ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា សន្និសីទ និងពិព័រណ៍នេះមានគោលបំណង ដើម្បីបង្កើតជាវេទិកាពិភាក្សារវាង រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាត និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈម ការចែករំលែក និងការស្វែងយល់ច្បាប់នានា បច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។
 
ទន្ទឹមនឹងនេះ ក្នុងកិច្ចពិភាក្សា ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យធនធានទឹក ដើម្បីចូលរួមគាំទ្រឱ្យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើវិស័យទឹកស្អាតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ តាមរយៈគម្រោង និងការរៀបចំផែនការបង្កើតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់ពហុវិស័យ គឺមិនត្រឹមតែការស្រោចស្រពវិស័យកសិកម្មប៉ុណ្ណោះទេ ជាពិសេសបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ដល់វិស័យទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីយុទ្ធនាការ ផ្សព្វផ្សាយ និង ពង្រឹង សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ


>> ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកោះកុង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង