• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពហុភាគីជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំទីស្នាក់ការកណ្តាល ក្នុងប្រទេសហ្វីលីពីន តាមប្រព័ន្ធវីដេអូ


ផុសថ្ងៃ: 04-12-2024 | អ្នកអាន: 165 |

Share


 
 
នៅថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពហុភាគីដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាមួយនឹងតំណាងស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) TA-6933 ប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមប្រព័ន្ធវីដេអូ។
 
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំមានគោលបំណង ដើម្បីរៀបចំផែនការការងារគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមឱ្យមានសុក្រឹតភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាបាននូវសន្តិសុខទឹកសម្រាប់ទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅកាន់តែខ្លាំងជាអតិបរមានៃភពផែនដីតាមបណ្តាខេត្តភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា នាខែកុម្ភៈឆ្នាំក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយម ក្រោមកិច្ចសហការដ៏រឹងមាំ គ្រប់ជ្រុងជ្រោយជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) TA-6933 នឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាថ្នាក់ជាតិសម្រាប់ធ្វើការកសាងនិងបង្កើតផែនការការងារ ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយមានការអញ្ជើញក្រសួងស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធនានាក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា តំបន់ និងពិភពលោកចូលរួមផងដែរ។
 
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការចូលរួមពីស្ថាប័នពាក់ព័ន្ធក្នុងអង្គសិក្ខាសាលានោះគឺដើម្បីធានាការប្រមូលធាតុចូលឱ្យមានលក្ខណៈគ្រប់គ្រាន់ គ្របដណ្តប់លើបញ្ហាគ្រប់គ្រងធនធានទឹក និងឧតុនិយម ការបញ្ជាទឹក ការប្រើប្រាស់ទឹក ការប្រើប្រាស់ដី បញ្ហាប្រើប្រាស់ពូជ និងបញ្ហាកត្តាផ្សេងៗទៀត៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច និងស្ថានីយបូមទឹកនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ដែលសម្រេចបានជិត ១០០% ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ


>> ឯកឧត្ដម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មតាសីសាមគ្គី សម្រេចបាន ៣៥% ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពនៃគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការងារស្ដារអាងទឹកព្រែកតាពៅ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង