• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 05-12-2024 | អ្នកអាន: 144 |

Share


ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញដឹកនាំមន្រ្តីបច្ចេកទេស ទីប្រឹក្សា ត្រួតពិនិត្យ និងអ្នកម៉ៅការសាងសង់កូរ៉េ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដំណាក់កាលទី១។
 
សូមជម្រាបថា វឌ្ឍនភាពការងារគិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គម្រោងអនុវត្តសម្រេចបាន ៥៩,៥៣% លើផែនការគ្រោងទុក ៤៨,០៣%។
 
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បើពិនិត្យតាមល្បឿននៃការងារដែលកំពុងសាងសង់នារដូវប្រាំងឆ្នាំ២០២៥នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធការងារដីនឹងបញ្ចប់ ១០០% ចំណែកការងារសាងសង់សំណង់ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ទាំងស្រុងនៅដើមឆ្នាំ២០២៦ ខាងមុខ។
 
ក្រោយពេលចុះពិនិត្យការងារសាងសង់ និងធ្វើការណែនាំ ព្រមទាំងតម្រង់ទិសដោយផ្ទាល់រួចមក នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការបានដឹកនាំ ឯកឧត្តម លោក លោកស្រី ប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតឡើងក្នុងគោលបំណងធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់តាមផែនការដែលបានគ្រោងទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់ទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៣


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យរួមគ្នាស្ថានភាពចំណុចប្រសព្វរវាងប្រឡាយនិងផ្លូវជាតិ និង ប្រឡាយនិងផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យរស្មីសោភ័ណ និងចែករង្វាន់សិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញដឹកនាំក្រុមការងារចូលរួមដាក់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង