• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន


ផុសថ្ងៃ: 08-07-2025 | អ្នកអាន: 206 |

Share


ខេត្តប៉ៃលិន៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
 
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ៣ប្រព័ន្ធគឺ៖ ទី១)ប្រព័ន្ធធារាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទី២)ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៣)ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងសាលាក្រៅ ស្រុកសាលាក្រៅ និងការងារថែទាំខួបប្រឡាយមេទី២ ថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ព្រមទាំងបានចុះពិនិត្យស្ថានភាពទឹកតាមបណ្តាស្ទឹងសំខាន់ៗផងដែរ។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមានដំណើរការល្អ សម្រាប់ការផ្គត់ផ្គង់ទឹកស្រោចស្រពស្រែរបស់បងប្អូនប្រជាកសិករ ក៏ដូចជាជួយដោះទឹកពេលមានជំនន់កើតឡើងម្តងៗ។
 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់មន្ទីរឱ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការងារថែទាំប្រព័ន្ធប្រឡាយ និងសំណង់សិល្បការ្យ ជាពិសេសការងារបិទបើកទ្វារទឹក ព្រមទាំងតាមដានជាប្រចាំអំពីស្ថានភាពទឹកនៅផ្នែកខាងលើ ក៏ដូចជាចែករំលែកព័ត៌មានទិន្នន័យបរិមាណទឹកភ្លៀង និងកម្ពស់ទឹកឱ្យគ្នាទៅវិញទៅមកជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលស្ថិតនៅផ្នែកខាងក្រោម ក្នុងគោលដៅកាត់បន្ថយហានិភ័យកើតឡើងដោយសារទឹក។
 
សូមបញ្ជាក់ថា ខេត្តប៉ៃលិនមានប្រភពទឹកសំខាន់ៗចំនួន ៣ គឺ ១)ស្ទឹងប៉ៃលិន មានប្រភពទឹកពីតំបន់ប្រជុំភ្នំខៀវ ២)ស្ទឹងភ្នំកុយ និង ៣)ស្ទឹងកំរៀង ដែលជាដៃស្ទឹងមង្គលបុរីផ្នែកខាងលើ៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page