• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញជួបប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB)


ផុសថ្ងៃ: 08-07-2025 | អ្នកអាន: 127 |

Share


នៅថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចខិតខំប្រឹងប្រែងសន្តិសុខទឹក ពិនិត្យវឌ្ឍនភាព និងស្វែងរកឱកាសគាំទ្របន្ថែមទៀតជាមួយធនាគារពិភពលោកសម្រាប់ការវិនិយោគរយៈពេលវែង។
 
 
ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងអំពីបឹងទន្លេសាបដែលសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើមជួយការពារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងការពារប្រព័ន្ធអេកូឡូស៊ី ហើយដែលត្រូវបានបែងចែកជាបីតំបន់ គឺតំបន់១ ជាតំបន់លំនៅដ្ឋាន តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងតំបន់៣ ជាតំបន់ដែនព្រៃលិចទឹក និងជម្រកត្រីសំខាន់ៗ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីសារសំខាន់របស់បឹងទន្លេសាបចំពោះប្រទេសកម្ពុជា ក្នុងការរក្សាតុល្យភាពទឹក សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជួយគ្រប់គ្រងជំនន់តាមរដូវ គាំទ្រដល់ផលិតភាពជលផលក្នុងស្រុក និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងបរិយាបន្ន។
 
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំធនាគារពិភពលោក ដើម្បីជួយដឹកនាំ និងសម្របសម្រួលក្នុងចំណោមដៃគូអភិវឌ្ឍន៍លើគំនិតផ្ដួចផ្តើមបឹងទន្លេសាប លើកម្មវិធីគ្រប់គ្រង និងស្តារអាងទន្លេសាបជាមួយនឹងការគាំទ្រការវិនិយោគរយៈពេលវែងពី៥ ទៅ១០ឆ្នាំ ជាពិសេសការគាំទ្រលើគំរូអភិវឌ្ឍន៍ភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ក្នុងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការស្តារ ឬសាងសង់អាងស្តុកទឹកនៅក្នុងអាងសំខាន់ៗ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាការផ្គត់ផ្គង់ទឹក រក្សាលំហូរទឹក និងធានានូវសន្តិសុខទឹក កសាងភាពធន់នឹងអាកាសធាតុនិងនិរន្តរភាពបរិស្ថាន ការពារប្រព័ន្ធអេកូឡូស៊ី បង្កើនផលិតភាពជលផល ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់លេខ២ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ =


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោកជំទាវកិត្តិបណ្ឌិត​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​ ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»


>> សារលិខិតជូនពរ៖ ឯកត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជូននូវសព្ទសាធុការពរជ័យបវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង​ សកុណា​​​​ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដ៏វិសេសវិសាលដែលនារីនៅលើសកលលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ និងគ្រួសារ»

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង