• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពនៃគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 17-01-2026 | អ្នកអាន: 61 |

Share


នៅថ្ងៃសុក្រ-សៅរ៍ ១៣-១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាព អមដំណើរដោយលោកអនុប្រធានយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យតម្លៃបញ្ចប់សុពលភាពរយៈពេលពេល៦ខែគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រចំនួនបីកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន និង ខេត្តបន្ទាយមានជ័យ។
 
សូមជម្រាបថា គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រចំនួនបីដែលត្រូវត្រួតពិនិត្យបញ្ចប់សុពលភាពរួមមាន៖
១)គម្រោងថែទាំខួបទំនប់ព្រែកជីកលំហាច(ជំហាន២) ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ការងារសំខាន់ៗមាន៖ ជួសជុលទំនប់ដីចំនួន១ខ្សែសរុបប្រវែង១៣០០ម៉ែត្រ មានទទឹងប្រវែង២០ម៉ែត្រ កម្ពស់ខាងក្នុង-ក្រៅទំនប់ជាមធ្យម១០ម៉ែត្រ សាងសង់សំណង់បេតុងជំរាលជើងទេរទំនប់១កន្លែងប្រវែង៨៥ម៉ែត្រ និងក្រាលល្បាយថ្មមិចលើខ្នងទំនប់ធ្វើជាផ្លូវគមនាគមន៍។
 
២)គម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ការងារសំខាន់ៗមាន៖ ស្តារប្រឡាយមេ១ខ្សែប្រវែងសរុប៧០០០ម៉ែត្រ ក្រាលដីក្រួសក្រហមលើខ្នងប្រឡាយ និងដាំស្មៅការពារការហូរច្រោះដីជើងទេរ និងសាងសង់សំណង់ស្ទាក់ទឹកថ្មីចំនួន៣កន្លែង។
 
៣)គម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្រ្តអាងទឹកត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារត្រូវអនុវត្តរួមមាន៖ ស្តារប្រឡាយមេចំនួន១ខ្សែសរុបប្រវែង១៦០៥០ម៉ែត្រ ក្រាលដីក្រួសក្រហមលើខ្នងប្រឡាយ និងដាំស្មៅការពារការហូរច្រោះដីជើងទេរ និងជួសជុលថែទាំសំណង់សិល្បការ្យសរុបចំនួន៣១កន្លែង។
 
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រឡាយ សំណង់សិល្បការ្យដែលមានស្រាប់ ក៏ដូចជាសំណង់ថ្មីឱ្យមានគុណភាព និងសោភ័ណភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ជាពិសេសបន្តចុះផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ និងស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកោះកុង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង