• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្ដម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ


ផុសថ្ងៃ: 20-01-2026 | អ្នកអាន: 272 |

Share


នាព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Miyashita AKiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មន្ត្រីនាយកដ្ឋាន និងមន្ទីររាជធានី-ខេត្តទាំង២៥ ព្រមទាំងតំណាងកុងស៊ុលតង់សរុបចំនួន ៧០នាក់។
 
ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ គឺផ្តោតសំខាន់លើការបង្ហាញពី៖ ទី១)សេចក្តីព្រាងចុងក្រោយនៃឯកសារលក្ខណៈវិនិច្ឆ័យ ទី២)សៀវភៅបទដ្ឋានបច្ចេកទេសសម្រាប់ការសិក្សា បណ្តុំសំណង់មេ (សំណង់ក្បាលហុងទឹក) និងការងារប្រឡាយ និងទី៣)សេចក្តីព្រាងចុងក្រោយនៃគំនូសប្លង់បច្ចេកទេសសម្រាប់ការងារប្រឡាយដែលបានធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើលទ្ធផលកិច្ចប្រជុំរបស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យ និងអនុសាសន៍ពីដៃគូអភិវឌ្ឍន៍នានា។
 
ឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់សិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ ជួយផ្សព្វផ្សាយ និងប្រើប្រាស់ឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនេះឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព នៅពេលឯកសារនេះត្រូវបានរៀបចំចប់សព្វគ្រប់។
សូមជម្រាបថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ នេះ គម្រោងរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ សម្រេចបានលទ្ធផលការងារមានដូចជា៖
 
ទី១)បានរៀបចំសេចក្តីព្រាងបញ្ចប់នូវលក្ខណៈវិនិច្ឆ័យសម្រាប់ការសិក្សា និងការគ្រោងប្លង់សម្រាប់បណ្តុះសំណង់មេ (សំណង់ក្បាល ហុងទឹក) និងសម្រាប់ការងារប្រឡាយ
ទី២)បានរៀបចំសេចក្តីព្រាងបញ្ចប់សៀវភៅណែនាំបទដ្ឋានបច្ចេកទេសសម្រាប់ការ សិក្សា និងការគ្រោងប្លង់បណ្តុំសំណង់មេ (សំណង់ក្បាលហុងទឹក) និងសម្រាប់ការងារប្រឡាយ
ទី៣)បានរៀបចំសេចក្តីព្រាងបញ្ចប់ បទដ្ឋានគំនូសប្លង់បច្ចេកទេសសម្រាប់ការសិក្សាការគ្រោងប្លង់ការងារប្រឡាយ
ទី៤)បានបញ្ជូនមន្ត្រីសមភាគីគម្រោងទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសវៀតណាម ប្រទេសចថៃ និងប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់ពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៃប្រទេសទាំង ៣
ទី៥)បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមចំនួន ៣ដង ទី៦)បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលចំនួន ២វគ្គ
ទី៧)បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសក្រសួង ចំនួន ៥វគ្គ
ទី៨)បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសក្រសួង និងខេត្តចំនួន ១វគ្គ
និងទី៩)បានបង្កើតគណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តឯកសារស្តង់ដាជាតិ និងបានរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួន ៤ដង៕
 

Complete Project

News and Events

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការសរសេរអត្ថបទ និងការថតរូប» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពនៃការគ្រប់គ្រងទឹក​ និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងខេត្តតាកែវ

30 September Reservoir Dam is located in Kampong Svay District, Kampong Thom Province.

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page