• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច និងស្ថានីយបូមទឹកនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ដែលសម្រេចបានជិត ១០០% ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ


ផុសថ្ងៃ: 20-01-2026 | អ្នកអាន: 244 |

Share


នៅព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច-ស្ទឹងក្រោមបាទី និងស្ថានីយបូមទឹកចំនួនបីកន្លែងនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ជំហាន១និងជំហាន២ ដែលសម្រេចបានជិត១០០% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
  
សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច-ស្ទឹងក្រោមបាទី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជួយបង្វែរទឹកពីស្ទឹងព្រែកត្នោតប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចហូរចូលទៅបឹងទន្លេបាទី និងបន្តចូលបឹងជើងលោក ដែលការងារសំខាន់ៗរួមមាន ស្តារស្ទឹងតូច និងស្ទឹងក្រោមបាទី សរុបប្រវែង៥៨ គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប៦៦កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកមួយកន្លែងកម្ពស់៨ម៉ែត្រ ទទឹងខាង៥១ម៉ែត្រ និងបណ្តោយ៣០០ម៉ែត្រ។ ដោយឡែក អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយមេ៣ខ្សែនិងប្រឡាយតភ្ជាប់១ខ្សែសរុបប្រវែង២៦,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួន៣កន្លែងគឺស្ថានីយបូមទឹកសាក់សំពៅ ស្ថានីយអន្លង់គង និងស្ថានីយព្រែកជ្រៃ។
 
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងជំហាន២ មានអនុគម្រោងចំនួន១០ ក្នុងនោះ មានការងារស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ ប្រវែងប្រមាណ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ លើឃុំចំនួន១៨ ស្រុកចំនួន៤ នៃខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ស្រុក-ក្រុងចំនួន៥ នៃខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និង ភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ នៃខេត្តតាកែវ៕
 

Complete Project

News and Events

>> មន្រ្ដីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍បន្ទាន់រៀបចំបាវខ្សាច់ការពារជើងទេរទំនប់ និងសំណង់ទ្វារទឹកទំនប់កែប្រែ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម រួចរាល់ស្ថាពរ ១០០%


>> ក្រសួងធនធានទឹក និងឧតុនិយម បានបោះពុម្ពផ្សាយ សទ្ទានុក្រមបច្ចេកទេស ស្ដីពី «ធនធានទឹក ធារាសាស្ត្រ ជលសាស្ត្រ និងឧតុនិយម»។


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជនស្ដីពីស្ថាន​ភាព​ព្យុះទី១៧ ឈ្មោះ ណាងកា (Nangka)T2617 ដោយឡែក ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុង គន្លងផ្លូវដើររបស់ព្យុះនេះទេ ។


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកំណត់លក្ខណៈបច្ចេកទេស ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងការគ្រប់គ្រងរំហូរទឹកជំនន់នៅតាមបណ្ដោយគម្រោងធនធានទឹកចម្រុះហ្វូណនតេជោ


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ស្ដីពីឥទ្ធិពលខ្យល់ព្យុះបោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

30 September Reservoir Dam is located in Kampong Svay District, Kampong Thom Province.

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page