• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី


ផុសថ្ងៃ: 14-04-2026 | អ្នកអាន: 207 |

Share


នាព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស.២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
 
 
សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានឈានចូលមកដល់នៅព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទី។ ទេវតាឆ្នាំថ្មី គឺព្រះនាម រាក្យសាទេវី ជារាជបុត្រីទី ៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា។ ព្រះនាងទ្រង់អម្ពរពណ៌ខ្មៅ លម្អព្រះកាណ៌ដោយសៀតផ្កាឈូក អភរណៈកែវមនោរា ព្រះហស្តស្តាំទ្រង់ធ្នូ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៌ និងទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ។
 
ក្នុងឱកាសដ៏វិសេសវិសាលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែក្នុងគោលបំណងថែរក្សា និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំង និងពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការប្រារព្ធពិធីសាសនាតាមគន្លងប្រពៃណី ការបង្ហាញមុខម្ហូបអាហារខ្មែរ ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ព្រមទាំងការសម្តែងទម្រង់សិល្បៈ និងកម្មវិធីវប្បធម៌ចម្រុះជាច្រើនទៀតយ៉ាងសម្បូរបែប៕

Complete Project

News and Events

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការសរសេរអត្ថបទ និងការថតរូប» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពនៃការគ្រប់គ្រងទឹក​ និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្នុងខេត្តតាកែវ

30 September Reservoir Dam is located in Kampong Svay District, Kampong Thom Province.

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page